khmer eng
  • ឯកឧត្ដម ឆាយ វណ្ណា ឯកឧត្ដម លី សារី ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន លោកជំទាវ ម៉ាណ ណាវី និងឯកឧត្តម សាន់ ឡាទីន អញ្ជើញចូលរួមពិធីទទួលទានតែសាមគ្គី Hight Tea នៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា ឯកឧត្ដម លី សារី សមាជិក​គណៈកម្មការ​ទី១ព្រឹទ្ធសភា ឯកឧត្ដម ស្លេះ ពុនយ៉ាមុីន សមាជិក​ព្រឹទ្ធសភា លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងឯកឧត្តម សាន់ ឡាទីន សមាជិក​ព្រឹទ្ធសភា​ បានអញ្ជើញចូលរួមពិធីទទួលទានតែសាមគ្គី Hight Tea ដែលរៀបចំដោយស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អ្នកឧកញ៉ា សុះ កំរ៉ី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៉ិស្លាមកម្ពុជា និងថ្នាក់ដឹកនាំអ៉ិស្លាម ជាច្រើនរូបទៀត ដោយមានការទទួលស្វាគមន៍ពីឯកឧត្តម អុន សាហារ៉ូនឌីន អគ្គរាជទូតម៉ាឡេសុីប្រចាំនៅកម្ពុជា ស្ថិតនៅស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា។​

    ប្រភព៖ ក្រុមជំនួយការ​លោកជំទាវ ម៉ាណ ណាវី​
    សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក